ថ្លែងក្នុងសន្នីសីទ្ធសារព័ត៌មានស្តីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំ»របស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមេសា នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ចំណូលពន្ធគយ នៅតាមច្រកទ្វារព្រំដែនក្នុងខេត្តស្វាយរៀង អាចរកបានប្រមាណ ១.២លានដុល្លារអាម៉េរិក ឬប្រហាក់ប្រហែល ៣៦លានដុល្លារ ក្នុងមួយខែ។

បើតាម លោក ម៉ែន វិបុល បានបន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តស្វាយរៀង ប្រមូលចំណូលពន្ធគយ បានប្រមាណ៤០០លានដុល្លារ កើនឡើង២៣ភាគរយ បើធៀបឆ្នាំ២០២១។
ជាមួយគ្នានោះ អភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀង មានច្រកទ្វារព្រំដែន ចំនួន ៨ កន្លែង គឺទី១.ច្រកទ្វារព្រំដែនអន្តរជាតិ២ គឺច្រកទ្វារព្រំដែនបាវិត និងច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ទី២.ច្រកទ្វារព្រំដែនទ្វេភាគីមាន២ គឺសំរោង និងច្រកទ្វារព្រំដែនទ្វេភាគីបុសមន និងមានច្រកទ្វារតំបន់៤ (ច្រកទ្វារព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែរដែក)និងច្រកទ្វារកំពង់ផែ១កន្លែង ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម កសិផលផ្សេងៗ និងការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ៕