សម្តេចតេជោ ហ៊ុន សែន៖ ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៉ីហ្គេម២០២៣(SEA GAMES 2023) និងបានចាត់ទុកថា ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅមុននេះបន្តិចថា៖« “សូមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣(SEA GAMES 2023)។ ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ»។

ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាក់ដែរថា ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព  និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើងផងដែរ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងនោះដែរ ចំពោះព្រឹត្តការណ៍ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ ពិសី