សម្តេចតេជោ ហ៊ុន សែន នឹងបញ្ជូនអ្នកជំនាញទៅជួយ លើផ្នែកផលិតកម្មកសិកម្ម នៅប្រទេសទីម័រខាងកើត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចតេជោបែបនេះ បានធ្វើឡើងនៅជួបពិភាក្សាការងារជាមួយឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត
នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់ឯកឧត្តមអតីតប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ និងបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួត ដែលធ្វើឲ្យស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា មានភាពកាន់តែអធិកអាធម ឡើងបន្ថែមទៀត ។

ពាក់ព័ន្ធទៅនឹងការងារអាស៊ាន សម្តេចតេជោបានជូនជា អនុសាសន៍ ឱ្យពិនិត្យយកចិត្តទុកដាក់ លើការងារ​សសរស្ដំទាំងបី ។

ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានបង្ហាញភាពភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ ឆ្នាំកន្លងមក។

ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយដល់ប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិកអាស៊ាន ជួយដល់ទីម័រខាងកើតទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានគោរពស្នើសុំសម្ដេចតេជោ ពិនិត្យជួយដល់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការនាំចូលស្បៀង ពីប្រទេសដទៃ៕

អត្ថបទ៖ សីហា