សារព័ត៌មានអន្តរជាតិជាច្រើន ចុះផ្សាយកោតសរសើរ​ពីការរៀបចំ SEA Game របស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អស់រយៈពេលប្រហែល ៦០ឆ្នាំ កម្ពុជាទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Game ហើយចំពោះការធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ កម្ពុជាទទួលបាន ការកោតសរសើរ មិនដាច់ពីមាត់ ពីសំណាក់ស្ថាប័នព័ត៌មានអន្តរជាតិធំៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះមានដូចជា ក្រុមហ៊ុនសារព័ត៌មាន Rappler, Channelnewsasia, South China Morning Post និង The Straits Times សុទ្ធតែបានសរសើរពីការរៀបចំដ៏ឱឡារិកនៃព្រឹត្តិការណ៍ ប្រកួតកីឡា SEA Game លើកទី៣២ សារនេះ។

សារព័ត៌មានធំៗទាំងនេះ សុទ្ធតែពណ៌នាសរសើរ ទាំងការរៀបចំកីឡដ្ឋានប្រកួត ការទទួលបដិសណ្ឋារកិច្ច ទាំងនៅ ប្រលានយន្តហោះ និងនៅសណ្ឋាគារ ជាពិសេសក្រុមកីឡាករបរទេសបានសរសើរពីការរៀបចំទទួលម្ហូបអាហារ ពី សំណាក់ម្ចាស់ផ្ទះដែលមានយ៉ាងសំបូរហូរហៀរ។

សូមជម្រាបដែរថា ម្ចាស់ផ្ទះកម្ពុជា សម្រាប់ព្រឹត្តិការណ៍ SEA Game លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានបើកទ្វារស្វាគមន៍ ក្រុមកីឡាករប្រហែល ១២ ០០០ នាក់ មកពី ១១ ប្រទេស។

ជាមួយការរៀបចំព្រឹត្តិការណ៍នោះទៀតសោត ទាំងប្រជាជនកម្ពុជានៅក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិ បានសម្ដែងការសាទរ ជាមួយប្រទេសកម្ពុជា ដែលជាប្រទេសតូចប៉ុន្តែបេះដូងធំ ពោលសំបុត្រចូលរួម ទស្សនាការប្រកួតនីមួយៗ គឺចែកដោយសេរីមិនគិតប្រាក់កាស ស្របពេលរដ្ឋាភិបាលក៏ចេញថ្លៃចំណាយ ទាំងអស់ សម្រាប់ក្រុមកីឡាករទាំងឡាយ ដែលចូលរួមព្រឹត្តិការណ៍ដ៏ធំសំបើមមួយនេះ៕