បេសកកម្មបញ្ចេញឧទ្ធម្ភាគចក្រដ៏ប្រណីត ទៅអញ្ជើញអតិថិជនមហាសំណាងឈ្នះរង្វាន់ម្នាក់ ២មុឺនដុល្លារ ដល់គេហដ្ឋានផ្ទាល់ពី CAMBODIA BEER នៅតែបន្តជាហូរហែដូចភ្លៀងរលឹម។ ប៉ុន្តែ កាលពីពេលថ្មីៗនេះ នាយ ពាក់មី មិនត្រឹមតែបង្កើតការភ្ញាក់ផ្អើល ដល់អ្នកឈ្នះរង្វាន់ធំពី CAMBODIA BEER ប៉ុណ្ណោះទេ សូម្បីតែឪពុកម្ដាយ នាយ ពាក់មី ផ្ទាល់ក៏ក្លាយជាអ្នកសំណាង រហូតរំភើបញញឹមបិទមាត់សឹងមិនជិតដែរ ព្រោះបានជិះឧទ្ធម្ភាគចក្រក្រឡឹងភូមិ ផ្អើលអស់អ្នកស្រុកមកចោមរោមអបអរសាទរ។


អតិថិជនកំពូលសំណាង ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពី CAMBODIA BEER ទាំង ៣រូប ដែលត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អញ្ជើញជិះឧទ្ធម្ភាគចក្រដ៏ប្រណីត មកទទួលប្រាក់រង្វាន់ផ្ទាល់នៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ លោក ដៀប ចិត្ត រស់នៅខេត្តត្បូងឃ្មុំ រួមទាំង លោក ឆន ខែមរ៉ា និងលោក មាស ដារ៉ា រស់នៅខេត្តស្វាយរៀង។


ក្រៅពី ឧទ្ធម្ភាគចក្រទៅយកអតិថិជនកំពូលមហាសំណាងទាំង ៣រូប នៅខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដែលឈ្នះរង្វាន់ម្នាក់ៗ ២មុឺនដុល្លារ ពី CAMBODIA BEER ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបន្តអញ្ជើញពួកគាត់ជិះរថយន្ត Rolls Royce ទៅទស្សនកិច្ចផ្ទាល់ ពីសង្វាក់ផលិតកម្ម ផលិតភេសជ្ជៈ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស រួមទាំងទទួលទានអាហារជុំគ្នានៅហាងអាហារដ៏ល្បីឈ្មោះ ក្នុងផ្សារទំនើប Chip Mong 271 Mega Mall ភ្នំពេញថែមទៀតផង។
រោងចក្រ ខ្មែរ ប៊ែវើរីជីស គឺរោងចក្រ ស្តង់ដារកម្រិតអន្តរជាតិ ISO ដែលមានសមត្ថភាពអាចផលិតភេសជ្ជៈ ជាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការលើទីផ្សារ រួមមានដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ (អិចប្រេស) រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍ IZE និងទឹកពិសាកម្ពុជា ដែលសុទ្ធតែជាភេសជ្ជៈរបស់ខ្មែរ ហើយមានគុណភាពកម្រិតលំដាប់ពិភពលោក អាចប្រកួតប្រជែងជាមួយនឹងផលិតផលរបស់បរទេសបានគួរជាទីមោទន៕












