សម្តេច ស ខេង ស្នើសុំអវត្តមាន​ពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ក្រោយតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩

សង្គម​ និង​សេដ្ឋកិច្ច

នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុក របស់សម្តេចក្រឡាហោម សម្តេច ស ខេង​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្តេចស្នើសុំអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ក្រោយតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ស ខេង បានលើកឡើងដូច្នេះថា៖« បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើសម្តេច ស ខេង តេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ»។

ជាមួយសម្តេច ស ខេង បានបញ្ជាក់ដែរថា សម្រាប់សម្តេចពេលនេះ គឺបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណាមិញ ក៏ដោយសម្តេចនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់សម្តេចជាធម្មតា។

ជាមួយគ្នានេះ សម្តេច ស ខេង ក៏ស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លី ហើយសម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពនេះតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតបានជាសះស្បើយផងដែរ៕

អត្ថបទ៖ ពិសី