រោងចក្រថ្មីចំនួន២​ ជាង១១លានដុល្លារ នឹងផុសឡើងលើទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបត្រដល់ក្រុមហ៊ុនចំនួន២បន្ថែមទៀត បង្កើតរោងចក្រថ្មីចំនួន២ នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ក្នុងទំហំវិនិយោគប្រមាណ ១១.៤ លានដុល្លារ។ បើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក ។

២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ដែរថា រោងចក្រថ្មីចំនួន២ ជាង១១លានដុល្លារ ដែលនឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តកំពង់ស្ពឺ នាពេលខាងមុខនេះ នឹងជួយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជារហូត៥.៦៩៧កន្លែង៕