រូបភាពដែលលោកអ្នកបានឃើញនេះ គឺជាបឹងលំកុដ ដែល ជាបឹងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាលតាវល្លិ៍ មានទេសភាពបៃតងខ្ចី ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ផ្ទៃបឹងលំកុដមានទំហំ ២៥ ហិកតា ហើយមានជម្រៅរហូតដល់ជាង ៧០ ម៉ែត្រ និងមានទឹកថ្លាយង់។ បឹងលំកុដរួមនឹងតំបន់ជុំវិញមានទំហំជាង ១១០ ហិកតា ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ជាតំបន់ការពារទេសភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៨។អ្នកតាដែលថែរក្សានៅតំបន់នេះគឺមានឈ្មោះ គិរីវង្កុដ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អត្ថបទនឹងរូបភាព៖ Ministry of Environment