បន្ទាប់ការធ្វើពាណិជ្ជកម្មនាំចេញ នាំចូល ជាមួយបណ្តាប្រទេសដៃគូរបស់កម្ពុជា នៅក្នុងឆ្នំា២០២២ មានភាពល្អប្រសើរ អ្នកស្រាវជ្រាវសេដ្ឋកិច្ចបានចាត់ទុកគោលនយោលបាយផ្កាចម្រុះពណ៌របស់រាជរដ្ឋាភិបាល ពិតជាមានសំខាន់ណាស់ក្នុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពោលបានធ្វើឱ្យកម្ពុជាមានតុល្យភាពកម្លាំងនៅក្នុងភូមិសាស្ត្រសេដ្ឋកិច្ច ស្របពេលផ្នត់គំនិតពលរដ្ឋមួយចំនួនមានផ្នត់គំនិតជាតិនិយមទៅលើប្រទេសផ្សេងគ្នា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យកម្ពុជានាំចេញទៅបណ្តាប្រទេសសំខាន់ៗកាលពីឆ្នំា២០២២មានសហរដ្ឋអាមេរិក(៤៣%), តំបន់អឺរ៉ុប, ចិន, ជប៉ុននិងកាណាដា ហើយកម្ពុជាបាននំាចូលទំនិញច្រើនជាងគេមាន មកពីប្រទេសចិនមានជា៤០%, នាំចូលពីវៀតណាម១៣,២%, ថៃមាន១២,៨% ,សឹង្ហបុរីមាន១០,៨% ,ឥណ្ឌូនេស៊ីមាន៣,១%ជាដើម។
លោកបណ្ឌិតចាត់ទុកថានៅក្នុងស្ថានភាពនេះយើងមើលឃើញថាកម្ពុជាត្រូវការទំាងការនាំចេញនិងការនាំចូល។ដូច្នេះអាមេរិក អឺរ៉ុបក៏នៅតែជាដៃគូររបស់កម្ពុជានៅក្នុងវិស័យសេដ្ឋកិច្ច ចិន វៀតណាម ថៃក៏នៅតែជាដៃគូរក្នុងវិស័យសេដ្ឋកិច្ច ហើយនៅពេលកន្លងមកលោកបានមើលឃើញមានការរុញច្រាននិងភាពតានតឹងនៃជាតិនិយមរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកឬ ជាមួយចិន គឺជារឿងដែលបំពុលឱ្យសេដ្ឋកិច្ចកម្ពុជាដួលរំលំ ដូច្នេះត្រូវតែកាត់បន្ថយចំណុចនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា«ខ្ញុំបានឃើញមហាជនជាច្រើនបានរុញច្រានភាពតានតឹង ក្នុងនោះ អ្នកដែលចូលចិត្តប្រទេសចិនឱ្យស្អប់សហរដ្ឋអាមេរិក ចំណែកអ្នកដែលចូលចិត្តអាមេរិកឱ្យស្អប់ចិនវិញទៅ។តាមពិតប្រទេសទំាងអស់នេះសុទ្ធតែជាដៃគូរបស់យើង អ៊ីចឹងបានជារាជរដ្ឋាភិបាលមានគោលនយោបាយផ្កាចម្រុះពណ័លើវិស័យកាទូតនេះគឺមានសារសំខាន់ណាស់ដើម្បីជួយរុញច្រានសេដ្ឋកិច្ចរបស់កម្ពុជា។បើកាលណាយើងដើរផ្អៀងតែមួយចំហៀង ប្រៀបបីដូចបក្សីបាក់ស្លាបម្ខាង ដែលគេហៅថាអត់មានតុល្យភាពនៃកំលំាងភូមិសាស្ត្រសេដ្ឋកិច្ចនោះទេ»។
លោកបណ្ឌិតលើកឡើងថា ការនាំចេញរបស់កម្ពុជានៅក្នុងរយៈពេល៤ខែក្នុងឆ្នំា២០២១ឆ្នំា២០២២និងឆ្នំា២០២៣យើងឃើញថាការនាំចេញក្នុងរយៈពេល៤ខែដំបូងសម្រាប់ឆ្នំា២០២៣មានការថមថយបន្តិច ប៉ុន្តែមិនទាន់ចុះទាបជាងឆ្នំា២០២១ទេ គ្រាន់តែមានការថយកម្លាំងប៉ុណ្ណោះ៕
អត្ថបទ៖សារេត