កូនអ្នកខេត្តព្រៃវែង ជាប្រធានបទមួយដែលមហាជនលើកមកជជែកលើបណ្ដាញសង្គមកាន់តែខ្លាំងនាពេលបច្ចុប្បន្ននេះ ស្របពេលដែលមានបទចម្រៀងមួយបទ ធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកដែលមានដើមកំណើតមួយនេះហើយឈាននាំឲ្យមានការរើសអើយ។
ជាការពិត អ្នកខេត្តព្រៃវែង ភាគច្រើនសុទ្ធតែជាអ្នកមានប្រវត្តិតស៊ូ រហូតទទួលបានការងារធំៗក្នុងជួររដ្ឋាភិបាល ក៏ដូចជាការរកស៊ីជាដើម ។ គេហទំព័រឧកញ៉ាញូស្ដិ៍ សូមលើកយកឈ្មោះពួកគាត់ទាំងនោះ ត្រឹមតែ២០រូបប៉ុណ្ណោះ ដើម្បីបង្ហាញឲ្យមហាជនបានស្គាល់ ។ទទឹមគ្នានោះដែរ គេហទំព័រយើងខ្ញុំក៏សូមអធ្យាស្រ័យផងដែរ ដែលមិនអាចលើកមកបង្ហាញអស់។
១/សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា

២/សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា

៣/សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

៤/ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ

៥/ ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ជាម យៀបតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា

៦/ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

៧/ ឯកឧត្ដម ញឹម វណ្ណដា អតីតទេសរដ្ឋមន្ត្រី ទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

៨/ នាយឧត្តមសេនីយ៍ ហ៊ុយពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ

៩/ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច

១០/ ឯកឧត្ដមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជាAPF

១១/ ឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ត្រី ស្ដីទី ទទួលបន្ទុក
ទីស្ដីការគណៈរដ្ឋមន្ដ្រី

១២/ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១

១៣/ ឯកឧត្ដម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន

១៤/ ឧត្តមសេនីយ៍ឯក ន័យ ថុល ប្រធានស្ថាប័នតុលាការយោធា

១៥/ ឯកឧត្ដម ស៊ិន សុង

១៦/ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

១៧/លោកគ្រូ ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ

១៨/ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពជា

១៩/ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប»

២០/ លោក ហេង ឡុង ប្រធាន សមាគម មិត្ត សិល្បៈ ស្ម័គ្រចិត្ត ជួយ សង្គម
