ឈប់សម្រាក៣ថ្ងៃនេះ! មន្ត្រីរាជការ និងកម្មករនិយោជិតនៅតែទទួលបានប្រាក់ខែដដែល

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានសម្រេចយល់ព្រមឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈ៣ថ្ងៃ ដើម្បីទៅបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយការឈប់សម្រាកនេះនឹងទទួលបានប្រាក់ឈ្នួលដដែល។ នេះបើយោងតាមការចេញសេចក្ដីជូនដំណឹងរបស់ទីស្រ្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣ ខែមិថុនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រ្តឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។

មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ៕