ប្រទេសកូរ៉េរកឃើញម៉ាស៊ីនដំបូងដែលមានសមត្ថភាពសម្លាប់មេរោគកូរ៉ូណានៅក្នុងខ្យល់ និងបានប្រើប្រាស់ជាច្រើនកន្លែងក្នុងប្រទេសកូរ៉េ។
តាមផេកផ្លូវការរបស់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានឲ្យដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងសហការី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញបំពេញទស្សនៈកិច្ចនៅរោងចក្រផលិតម៉ាស៊ីនបំលែងសម្ពាធ និងបន្សុទ្ធខ្យល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតឆ្លងតាមខ្យល់ និងសម្លាប់មេរោគ ដូចជាកូវីដ19 ជាដើម ដែលវិស័យឧស្សាហកម្មកូរ៉េបានស្រាវជ្រាវរកឃើញមុនគេ របស់ក្រុមហ៊ុន Personal &People Group ដែលជាក្រុមហ៊ុនធំជាងគេនៅប្រទេសកូរ៉េបានស្រាវជ្រាវ និងផលិតម៉ាស៊ីននេះ។
ក្នុងនោះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលបានផ្ដល់ម៉ាស៊ីនមួយចំនួនដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូត។