មន្ត្រីជាន់ខ្ពស់អះអាងថា ត្រឹមតែ៥ខែ ក្រសួងដែនដីបានផ្តល់លិខិតអនុញ្ញាតសាងសង់មានទុនវិនិយោគ ២២៧០លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោក ឡៅ ទិព្វសីហា នៅថ្ងៃទី២៣ ខែមិថុនានេះបានអះអាងថា«គិតត្រឹមតែរយៈពេល៥ខែ ដើមឆ្នំា២០២៣ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់
ចំនួន១៤៦៣គម្រោង មានផ្ទៃក្រឡាជាង៥លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគប្រមាណ២២៧០លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរយៈពេល៥ខែដូចគ្នាក្នុងឆ្នំា២០២២ ទុនវិនិយោគបានកើនឡើងប្រមាណ១៣៨%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្ញុំសូមឱ្យការកើនឡើងនេះមានរហូតដល់ដំណាច់ឆ្នំា២០២៣ ហើយការកើនឡើងនេះវាស្របទៅនិងការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថាវិស័យសំណង់នឹងមានកំណើន»។

បើតាមលោក ឡៅ ទិព្វសីហា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបីយកមុ្មនិងសំណង់បានទទួលស្គាល់ថា ទីផ្សារសំណង់និងអចលនទ្រព្យនៅឆ្នំា២០២០និង២០២១មានផលប៉ះពាល់ តាមរយៈការថមថយនៃសកម្មភាពសាងសង់ ការធ្លាក់ចុះនៃទុនវិនិយោគនក្នុងស្រុក បរទេសនិងកម្លំាងទិញដោយសារបញ្ហាជំងឺកូវីដ១៩និងបញ្ហាសង្គ្រាមរវាងអ៊ុយក្រែនិងរុស្ស៊ី។

លោកលើកឡើងថា មកដល់ឆ្នំា២០២៣នេះមានការស្នើសុំលិខិតអនុញ្ញាតសាងសង់ មានការស្នើរសុំវិញ្ញាបនបត្រ និងនៅមានការស្នើសុំអាជ្ញាប័ណនៅក្នុងវិស័យសំណង់នៅឡើយទេ ហើយនៅឆ្នំា២០២៣មានសកម្មភាពសាងសង់ជាប្រក្រតី។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury 21 Mekongបានឱ្យដឹងថា ការសុំច្បាប់លិតខិតអនុញ្ញាតសាងសង់នៅឆ្នំា២០២៣នេះវាគួរតែមានបការកើនឡើងជាងឆ្នំា២០២២ ព្រោះនៅឆ្នំា២០២២ មានបញ្ហាជំងឺកូវីដ១៩។នៅឆ្នំា២០២៣នេះអ្នកខ្លះគាត់កំពុងតែចាប់ផ្តើមសាងសង់ ហើយអ្នកខ្លះផ្សេងទៀតទើបចាប់ផ្តើមដំណើររឿងទំាងនេះ។

លោក ច្រឹក សុខនីម មានប្រសាសន៍ថា«ខ្ញុំយល់ថាការស្នើសុំលិខិតអនុញ្ញាតសាងសង់កើនឡើងនេះ ជាកិច្ចការងារដ៏ល្អសម្រាប់ដំណើរការនៅក្នុងវិស័យសំណង់ ។ក៏ប៉ុន្តែការស្នើរសុំច្បាប់តែមួយផ្នែកវាមិនទាន់គ្រប់គ្រាន់ សំខាន់ត្រូវមានអំណាចនៅក្នុងការទិញជាក់លាក់ថែមទៀត ព្រោះនេះវាគ្រាន់តែដំណាក់កាលដំបូងក្នុងការអភិវឌ្ឍប្រទេស។មានន័យថាគម្រោងដែលបានចាប់ផ្តើមសុំច្បាប់សាងសង់ឬសុំច្បាប់ដើម្បីអភិវឌ្ឍន៍គម្រោងវាគ្រាន់តែដំណាក់កាលទី១ទេ នៅពេលយើងចាប់ផ្តើមអនុវត្ត ទើបយើងដឹងថាគម្រោងនេះអាចដំណើរបានល្អឬមិនទាន់បានល្អ»៕

អត្ថបទ៖សារេត