បុរសម្នាក់ដែលបានចូលជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសកាលពីពេលកន្លងទៅ បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងនៅភាពក្លាហាននោះដែលមិនខ្លាចគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួន។ ឯកឧត្ដមហ៊ុន ជា ដែលមហាជនស្គាល់ថា ជាឯកឧត្ដមចិត្តធម៌មានឥទ្ធិពលម្នាក់ ក៏បានកោតសរសើរទៅលើ ភាពក្លាហានបុរសម្នាក់នោះជាខ្លាំង ដោយឯកឧត្ដម បានសរសេរការសរសើរនោះផុសនៅលើFacebookផ្លូវការលោកតែម្ដង។ ទទឹមនោះដែរក្រៅពីឧបត្ថម្ភប្រាក់ ២០០០០០០ ៛ ឯកឧត្ដមក៏បានបញ្ចេញតម្រុយមួយពីការជួយបុរសម្នាក់នោះ ឲ្យបានចូលបម្រើជាតិ បំពេញក្ដីបំណងគាត់ផងដែរ។
ឯកឧត្ដមហ៊ុន ជា បានសរសេរផុសនៅលើFacebookផ្លូវការលោកបែបនេះថា”អ្វីដែលគាត់បានជួយក្មេងស្រីតូចនៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទុះធុងហ្គាសគឺចេញពីចិត្តពិតៗខ្ញុំស្គាល់គាត់តាំងពីតូច គឺគាត់តែងតែចេះជួយអ្នកជិតខាងនិងអ្នកដ៏ទៃជានិច្ច តែគាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំពាក់សំលៀកបំពាក់ នគរបាលជាតិ 🇰🇭 គាត់ថាចង់ចូលបំរើជាតិដែរ តែគាត់ថាគ្មានឱកាសនិងសមត្ថភាពចូលទេ ឪ អើយ( គាត់ហៅខ្ញុំថា ឪ ) បើអាចជួយគាត់អោយបានចូលបំរើជាតិគឺល្អ មនុស្សក្លាហាន ហ៊ានប្រថុយជីវិតជួយមនុស្សជាតិ ចឹង បាទ នេះជាការគិតរបស់ខ្ញុំ បាទទេ ❤️🇰🇭❤️🕊
ដូចធ្លាប់មានហេតុការណ៍ភ្លើងឆេះនៅប្រទេស បារាំង ប៉ុន្មានឆ្នាំមុនចឹង ❤️👍🏻👍🏻👍🏻 🙏🏻
ខ្ញុំសូមរួមថវិការ ២០០០០០០ ៛ ជូនដល់គ្រួសារសពផងដែរតាមរយៈ ប្អូនប្រុស ខ្លាង អ្នកដែលបានចូលទៅជួយ 🙏🏻🙏🏻🙏🏻❤️🇰🇭❤️🕊”
បន្ទាប់ពីការចេញសារបែបនេះ មហាជនបានលើកទឹកចិត្តទៅលើ បុរសនោះកាន់តែខ្លាំងឡើងៗ ហើយម្នាក់ៗ បានសំណូមពរមេត្តា សូមឲ្យឯកឧត្ដមហ៊ុន ជា ជួយបុរសម្នាក់ឲ្យបានចូលក្របខ័ណ្ឌដូចបំណងផងដែរ។
ភាពក្លាហានរបស់បុរសម្នាក់នោះ គឺមានភាពស្រដៀងនឹងបុរសស្បែកខ្មៅម្នាក់នៅប្រទេសបារាំង ។ នៅបារាំងមានបុរសស្បែកខ្មៅម្នាក់បានប្រថុយជីវិតឡលងអគាប៉ុន្មានប្រហែល៣ជាន់ ជួយក្មេងម្នាក់ដែលកំពុងប្រតោងស្ទើរធ្លាក់។ បុរសស្បែកខ្មៅអន្តោប្រវេសន៍នោះ បានជួយក្មេងម្នាក់ដោយជោគជ័យ។រួចហើយប្រធានាធិបតេយ្យបារាំងបានអនុញ្ញាតអោយសញ្ជាតិនិងអោយចូលបម្រើកិច្ចការក្នុងកងពន្លត់អគ្គីភ័យបារាំង ៕