នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ សម្ដេចតេជោ បានលើកឡើងថា សម្ដេចបានបញ្ជាទិញ ម៉ាស៊ីនស្ទូង ច្រូតចំនួន ២០០០ពាន់គ្រឿងជូនពលរដ្ឋ ដើម្បីរួមចំណែកឲ្យវិស័យកសិកម្មកាន់តែទំនើបងាយស្រួល។

ម៉ាស៊ីនស្ទូង ច្រូតចំនួន ២០០០គ្រឿងនោះ មានខ្នាតតូច នឹង ខ្នាតធំ ហើយសម្ដេចបានបញ្ជាក់ថា នឹងប្រគល់ឲ្យក្រសួងកសិកម្ម ចែកជូនពលរដ្ឋ ដោយក្នុង១ភូមិ អាចទទួលបាន២គ្រឿង ។ ក្នុងនោះដែរសម្ដេច បានណែនាំថា ម៉ាស៊ីនស្ទូង ច្រូតទាំងនោះ ត្រូវចែកដល់ប្រជាជនដែលដីតិចឬ អ្នកដែលអត់មានដីតែម្ដង ដើម្បីឲ្យពួកគាត់ដើរស៊ីឈ្នួលគេ មានចំណូលដល់ក្រុមគ្រួសារ។

ពិតណាស់ វិស័យកសិកម្មគឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រីន។ ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង៕
