កម្ពុជាមានមហិច្ឆិតាផ្គត់ផ្គង់អង្ករឆ្ងាញ់លេខ១​ទៅសំាងហ្គាពួរ​ខណៈប្រទេសក្នុងតំបន់​ផ្គត់ផ្គង់បន្លែ

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ធ្វើការផ្គត់ផ្គង់បន្លែផ្លែឈើទៅកាន់ប្រទេសសំាងហ្គាពួរ កម្ពុជាមានមហិច្ឆិតាចង់ធ្វើជាអ្នកផ្គត់ផ្គង់ប្រភេទអង្ករឆ្ងាញ់លេខ១ឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរនៅសំាងហ្គាពួរបានទទួលអង្កររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើកឡើងនៅថ្ងៃទី៣០ ខែមិថុនានេះថា កាលថ្ងៃមុនសម្តេចបានទៅប្រទេសសំាងហ្គាពួរចង់ដឹងអំពីសំាងហ្គាពួរទទួលបានការផ្គត់ផ្គង់បន្លែផ្លែឈើមកពីណា ព្រោះសំាងហ្គាពួរអត់មានដីសម្រាប់ធ្វើការដំាដុះអ្វីនោះទេ។


សម្តេចតេជោ មានប្រសាសន៍ថា «សំាងហ្គាពួរ ប្រទេសរបស់គាត់មានប្រជាពលរដ្ឋ៥ឬ៦លាននាក់ មានទំហំធំជាងទីក្រុងភ្នំពេញបន្តិច តែសំាងហ្គាពួរទទួលបានទេសចររាប់សិបលាននាក់ក្នុងមួយឆ្នំាៗ។ដូច្នេះតម្រូវការផ្គត់ផ្គត់ទៅប្រទេសសំាងហ្គាពួរគឺខ្ពស់ណាស់។ខ្ញុំឱ្យឯកអគ្គរាជទូតខ្មែរឆ្លើយតបឆ្លើយតបមកខ្ញុំថា តើថាការផ្គត់ផ្គង់ឱ្យ​សំាងហ្គាពួរចេញមកពីណាខ្លះ? អីចឹងទេបានឯកអគ្គរដ្ឋទូតខ្មែរប្រចំានៅសំាងហ្គាពួរប្រាប់មកខ្ញុំថា ភាគច្រើនប្រទេសម៉ាឡេស៊ីជាអ្នកផ្គត់ផ្គង់បន្លែ បន្ទាប់ទៅមានអ្នកផ្គត់ផ្គង់ផ្សេងទៀមានមកពីជប៉ុន ចិនដីគោក ថៃ ឥណ្ឌូនេស៊ីនិងវៀតណាម»។

សម្តេចតេជោសង្កត់ធ្ងន់ថា«ខ្ញុំចង់បានគោលដៅមួយធ្វើយ៉ាងម៉េចឱ្យកម្ពុជាអាចផ្គត់ផ្គង់ទៅសំាងហ្គាពួរតាមរយៈអង្ករឆ្ងាញ់របស់កម្ពុជា។ កាលមុននោះខ្ញុំធ្លាប់ទស្សនៈកិច្ចនៅសំាងហ្គាពួរ ដើរទៅមើលកន្លែងអង្ករលក់នៅសំាងហ្គាពួរ ក៏ប៉ុន្តែមហិច្ឆិតារបស់ខ្ញុំមិនត្រឹមតែចង់ឱ្យប្រជាជនសំាងហ្គាពួរទទួលទានអង្ករឆ្ងាញ់របស់កម្ពុជានោះទេ គឺចង់ឱ្យអ្នកទេសចររបស់សំាងហ្គាពួរបានទទួលទាន ព្រោះអង្ករយើងជាប់លេខ១ជាច្រើនឆ្នំានៅលើពិភពលោក»។

សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យឯកអគ្គរាជទូតខ្មែរទំាងអស់មិនថាប្រចំាសំាងហ្គាពួរត្រូវចេះធ្វើសេដ្ឋកិច្ចទំាងអស់ហើយត្រូវចំា បើកាលណាប្រទេសនឹងមានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយគ្នា ទំនាក់ទំនងខាងនយោបាយក៏មានទំនាក់ទំនងល្អផងដែរ៕

អត្ថបទ៖សារេត