ត្រឹម៦ខែ ឆ្នាំ២០២៣៖ កម្ពុជា រកចំណូលបានជិត២៣០លានដុល្លារ ពីការនាំចេញអង្ករ

សង្គម​ និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងឆមាសទី១ នៃឆាំ្ន២០២៣ ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបានជិត ៥០% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួន ៣៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣. ប្រទេសកម្ពុជាបានសម្រេចការនាំចេញអង្ករបាន ចំនួន ៣២៩.៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២លើពិភពលោក ដោយក្រុមហ៊ុននាំចេញ ចំនួន ៥០ ដែលក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៣៨ ៣៦៤ តោន គិតជាទឹកប្រាក់មានចំនួន ៨៨.៩៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ចំនួន ២៥ បានចំនួន ១២២ ១១៧៤តោន គិតជាទឹកប្រាក់មានចំនួន ៨៦.៦៧ លានដុល្លារ សហរដ្ឋអាមេរិក ទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៤ បរិមាណចំនួន ២៨ ១១០ តោន គិតជា ទឹកប្រាក់មានចំនួន ១៨.៨៧លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងៗ នៅអាហ្វ្រិក មជ្ឈិមបូព៌ា ។ល។

ដោយឡែក នៅចំនួន ២១ គោលដៅផ្សេងទៀត បានបរិមាណចំនួន ៤១ ០៤២ តោន គិតជា ទឹកប្រាក់មានចំនួន ៣៤.៧៣ លានីដុល្លារសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថាក្នុងឆមាសទី១ នៃឆ្នាំ២០២៣ នេះ ទីផ្សារក្នុងប្រទេសអាស៊ានមានតម្រូវការកាន់តែច្រើនឡើងរួមមាន ហ្វីលីពីន និងព្រុយណេ។

សូមជម្រាប់ដែរថា ក្នុងនោះដែរអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨៥.០៨% អង្ករសគ្រាប់វែងចំនួន ១១.៣៤% អង្ករសគ្រប់ខ្លីចំនួន ០.១៥% អង្ករចំហ៊ុយចំនួន ២.៤២% អង្ករសរីរាង្គចំនួន ១.០២% និងបាន នាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២២២៤ ៩១៣តោន គិតជាទឹកប្រាក់សរុបនៃការ នាំចេញស្រូវមានចំនួនំ ៥៧៨.៦៧ លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះចំនួន ៥៥% ឆ្លង កាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕ អត្ថបទ៖ ពិសី