យោងតាមរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នរបស់ក្រុមហ៊ុន NagaCorp នៅហុងកុង ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ NagaWorld ក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៥៧,៤ភាគរយ គិតជាទឹកប្រាក់ ៨៣លានដុល្លារ ក្នុងឆមាសទី១ ពោលគឺរយៈពេល៦ខែមកនេះ។
របាយការណ៍នេះ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមហ៊ុនបានបន្តឃើញការងើបឡើងវិញនៃអាជីវកម្មជាវិជ្ជមាន។ ក្នុងនោះប្រាក់ចំណេញសុទ្ធបានកើនឡើង ៥៧,៤ ភាគរយ ដោយសម្រេចបានរហូតដល់ ៨៣ លានដុល្លារអាមេរិក សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣នេះ បើប្រៀបធៀបទៅ នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
NagaCorp នៅហុងកុង បានបញ្ជាក់ដែរថា ការកើនឡើងនេះត្រូវបានសន្មតឡើងដោយកត្តានៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីអាស៊ាន និងការត្រឡប់មកវិញបន្តិចម្តងៗនៃអ្នកធ្វើអាជីវកម្មពីប្រទេសចិន និងអ្នកធ្វើដំណើរអាជីវកម្មអន្តរជាតិនៅក្នុងប៉ុន្មានខែខាងមុខនេះ ដែលជំរុញឱ្យ
លើសពីនេះ “ក្រុមហ៊ុននេះ ក៏ជឿជាក់ថា NagaWorld ដែលជារមណីយដ្ឋាននិងកន្លែងកម្សាន្តដ៏សំម្បូរបែបមួយនៅកណ្តាលរាជធានីភ្នំពេញ នឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជនដែលស្វែងរកការកម្សាន្ត និងការផ្តល់ជូនរបៀបរស់នៅដ៏ប្រណិតក្នុងតម្លៃសមរម្យ និងតម្លៃប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត៕