សម្តេចតេជោ ហ៊ុន សែន ផ្តាំនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីថ្មីបន្តដោះស្រាយមន្រ្តីចាស់ៗក្នុងការរក្សាមុខតំណែងដដែល

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេងនៅព្រឹកនេះ បានណែនាំឲ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីថ្មី នីតិកាលទី៧ ត្រូវយកចិត្តទុកដាក់ដោះស្រាយជាមួយមន្រ្តីចាស់ៗនៅក្នុងមុខតំណែងបច្ចុប្បន្នតាមក្រសួងស្ថាប័នបន្តរក្សាមុខតំណែងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧ និងរដ្ឋមន្រ្តីតាមក្រសួងស្ថាប័ននានា សូមបន្តយកការចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនឹងមន្រ្តីចាស់ៗ មន្រ្តីនៅក្នុងមុខតំណែងបច្ចុប្បន្ន ដោយត្រូវឲ្យបន្តមានការងារតទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាមីខ្លួនស្នើសុំឈប់តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អគ្គនាយកគយ និងពន្ធដារ នឹងត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែល បន្ថែមលើមុខងារដែលមានស្រាប់ ព្រោះស្ថាប័នពីរនេះ ត្រូវធ្វើការផ្ទាល់ជាមួយរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីផង ប៉ុណ្ណោះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដទៃទៀត ត្រូវជ្រើសរើសជម្រើសមួយប៉ុណ្ណោះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការចេញមកបញ្ជាក់ជំហរពីការកែសម្រួលមុខដំណែងនៅពេលនេះ គឺដើម្បីដោះស្រាយកង្វល់របស់មន្រ្តីដែលមាននាពេលកន្លងទៅដែលសម្តេចក្តោបព័ត៌មានបាន។

លើសពីនេះ ក៏អាចនិយាយបានថា ព័ត៌មាននេះលេចលឺកើតឡើងកង្វល់ព័ត៌មានប្រែប្រួលសមាសភាពរាជរដ្ឋាភិបាលថ្មីនេះ គឺក្រោយពេលសម្តេចតេជោ ប្រកាសសម្រេចដាក់អ្នកបន្តវេនក្រោមការដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីវ័យក្មេងជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវរៀបចំតែងតាំងសារជាថ្មី។

យោងតាមឯកសារបែកធ្លាយជាសាធារណៈកាលពេលកន្លងទៅអំពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលបម្រុងអាណត្តិទី៧នេះ សុទ្ធសឹងតែកើតចេញពីកូនៗក្រុមគ្រួសាររបស់អ្នកដឹកនាំជំនាន់មុន ដូចជាក្រៅពីឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក៏ឃើញមានលោក ទៀ សីហា, លោក ស សុខា, លោក សាយ សំអាល់, លោកស្រី ចម និមល, លោក ហ៊ុន ម៉ានី, លោក ប៉េង ពោធិ៍នា, លោក អ៊ាង សុផល្លែត ជាដើម៕