ថៅកែពេជ្រ ទ្រីដាណា ដែលមហាជនស្គាល់ថា ជា ស្ត្រីវ័យក្មេង លើមុខជំនួញ អនឡាញ បានជូនប្រាក់ចំនួន១ម៉ឺនដុល្លារ ដល់លោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីទុកសម្រាប់ធ្វើបុណ្យបន្ត។ នេះបើតាមការបង្ហោះផេកផេកផ្លូវការរបស់លោកជំទាវ។

ផេកផ្លូវការលោកជំទាវSinath Hun បានសរសេរបែបនេះថា (សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងកាកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់)នៅវត្តពោធិ មង្គល ភូមិ វត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ 1- ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស 10000ដុល្លារ(មួយម៉ឺនដុល្លារ) សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារសូមទេវតាទាំង ប្រាំបីទិសតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ ។ 2.8.2020)





