ពាណិជ្ជករចិន ស្វែងរកការវិនិយោគវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី០៨ ខែសីហានេះ ពាណិជ្ជករចិន នៃក្រុមហ៊ុន Danong Development បានជួបពិភ្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីការងារវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា លើការជម្រុញបង្កើតកសិដ្ឋានបណ្តុះគ្រាប់ពូជ ការដាំស្មៅចំណីសត្វ ការចិញ្ចឹមសត្វគោ និងជ្រូក ការសាងសង់ឃ្លាំងស្តុកចំណី និងកំពង់ផែដឹកជញ្ជូន សម្រាប់ការនាំចេញទៅប្រទេសចិន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ឌិត ទីណា បានណែនាំដល់ពាណិជ្ជករចិន ត្រូវសិក្សាអំពីសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែច្រវាក់នៃការផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃឱ្យបានច្បាស់លាស់ ដើម្បីជម្រុញទីផ្សារ តម្រង់ទិសការវិនិយោគឱ្យត្រូវទិសដៅ មានប្រសិទ្ធភាព និងនិរន្តភាព។

លើសពីនោះ ភាគីចិនត្រូវបន្តធ្វើការជាមួយអង្គភាពជំនាញរបស់ក្រសួង សហការធ្វើការឱ្យល្អិតល្អន់ជាមួយគ្នា ហើយសំខាន់ជាងនេះទៀត ត្រូវបង្កើនទំនុកចិត្តជាមុនសិនផងដែរ៕