ប្រធានាធិបតីឥណ្ឌូនេស៊ីប្រាប់សម្តេចតេជោ ហ៊ុន សែន ពីបំណងនាំចេញអង្ករពីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ចូកូ វីដូដូ បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន អំពីបំណងក្នុងការនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលដែលខ្លីខាងមុខនេះលោកសូមអនុញ្ញាតបញ្ជូនប្រតិភូមកពិភាក្សាលើករណីនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា នឹងស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ីដែលនឹងមកកម្ពុជានៅពេលខាងមុខ ក្នុងការពិភាក្សាលើការនាំអង្ករចេញពីកម្ពុជា។

ជាមួយគ្នានោះ សម្ដេចតេជោបានលើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន ១០០% នៅកម្ពុជាលើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ។

សូមជម្រាបជូនថា នៅក្នុងរយៈពេល ៧ខែ គឺចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសក្នុងបរិមាណ ៣៦២-៧៩៨ តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោកដោយបរិមាណនេះស្មើនឹង ៥២ ភាគរយនៃផែនការ ៧០ ម៉ឺនតោន។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា៕