លោក វ៉ី សំណាង៖ រោងចក្រចំនួន២៥ នឹងបើកដំណើរការនៅខេត្តកំពង់ស្ពឺ យ៉ាងយូរដើមឆ្នាំ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា   នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន២៥ នឹងបើកដំណើរការនៅខេត្តកំពង់ស្ពឺ ខណៈរោងចក្រទាំងនេះ ក៏មានតម្រូវការកម្លាំងពលកម្មជាច្រើនសែនកន្លែងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូខេត្តកំពង់ស្ពឺ នៅខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយរូបលោកផ្ទាល់ គឺទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ដោយលោកបានបន្តដូច្នេះថា៖« នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន២៥ នឹងបើកដំណើរការ ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែង»។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ពិសី