១. ពង្រឹងកងកម្លាំងអនុវត្តឲ្យបានល្អនូវបទបញ្ជា និង វិន័យកងកម្លាំងនគរបាលជាតិ ដោយត្រូវមានសីលធម៌ល្អ ត្រូវស្លៀកពាក់ឲ្យបានត្រឹមត្រូវ និងកាត់សក់ខ្លីជានិច្ច
២. ពង្រឹងការហ្វឹកហាត់និងការបណ្តុះបណ្តាលជំនាញជាប្រចាំដល់មន្ត្រីដេីម្បីស្របតាមការរីកចម្រេីន និងងាយស្រួលយកទៅអនុវត្តការងារប្រចាំថ្ងៃឲ្យបានកាន់តែល្អប្រសើរ
៣. រៀបចំសាងសង់អគារស្នងការថ្មី ប្រកបដោយគុណភាពខ្ពស់ បំពាក់ដោយបច្ចេកទេសទំនេីប សម្រាប់មន្ត្រីទាំងអស់ងាយស្រួលក្នុងការបំពេញភារកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយនិងអនាម័យស្អាត និងបរិស្ថានល្អ
៤. រៀបចំកាត់សម្លៀកបំពាក់ដល់កងកម្លាំងដេីម្បីស្លៀកពាក់ឲ្យបានស្អាតស្រុះគ្នា និងជាគំរូដ៏ល្អសម្រាប់នគរបាលជាតិ
៥. បំពាក់សម្ភារ: និងមធ្យោបាយឲ្យបានគ្រប់គ្រាន់សម្រាប់កងកម្លាំងដើម្បីងាយស្រួលក្នុងការបម្រើប្រជាពលដ្ឋ ធានាការពារឲ្យបានសុខសុវត្ថិភាពជូនប្រជាលរដ្ឋ ជាពិសេសផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ
៦. រៀបចំសាងសង់អគារស្នាក់នៅ និងអាហារដ្ឋាន សម្រាប់ផ្តល់ភាពងាយស្រួលដល់កម្លាំងអន្តរាគមន៍ក្នុងការប្រចាំការ ២៤ម៉លេី២៤ម៉ និងរៀបចំសាងសង់ឃ្លាំងថ្មីដែលមានលក្ខណ:ស្តង់ដា សម្រាប់ដាក់សម្ភារ:ផ្សេងៗ ធានាឲ្យបានការប្រេីប្រាស់បានយូរអង្វែង
៧. រៀបចំសាងសង់សាលប្រជុំធំដែលមានលក្ខណ:ស្តង់ដាទំនេីប ប្រកបដោយគុណភាពខ្ពស់ និងបំពាក់ដោយបច្ចេកវិទ្យាទំនេីប និងត្រៀមជាប្រចាំ នូវស្បៀងគ្រប់ប្រភេទ នៅក្នុងឃ្លាំងសម្រាប់កងកម្លាំង
៨. បំពាក់នៅមធ្យោបាយល្អៗ ថ្មីៗ ដើម្បីងាយស្រួលដល់កងកម្លាំងក្នុងការបំពេញភារកិច្ច និងចុះប្រតិបត្តិការការងារ
៩. យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទទាំងអស់ដែលមានជំងឺ ជួបគ្រោះថ្នាក់ចរាចរណ៍ និងជួបបញ្ហាផ្សេងៗ
សម្រួលអត្ថបទដោយ៖ កូនចៅឧកញ៉ា
ប្រភព ផេក ៖ ស ថេត