ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក ប្រាក់ សោភ័ណ្ឌ ជាអភិបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការតែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប គឺបន្ទាប់ពីលោក ទៀ សីហា ត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្តឡើងកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិសម្រាប់អាណត្តិទី៧ ខណៈសម្តេចពិជ័យសេនា ទៀ បាញ់ ទទួលការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។
កូនប្រុសលោក ប្រាក់ សុខុន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអនត្តរជាតិ លោក ប្រាក់ សោភ័ណ បច្ចុប្បន្នកំពុងកាន់តំណែងជាអភិបាលរងខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប៕