រោងចក្រផលិតស៊ីម៉ង់តិ៍ ដែលចាយទុនវិយោគ ២៥៨លានដុល្លារ នឹងលេចរូបរាងនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលចាយទុនវិយោគ ២៥៨លានដុល្លារ នឹងលេចរូបរាងនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ ខណៈរោងចក្រនេះ ក៏អាចបង្កើតការជូនប្រជាពលរដ្ឋបានជិត៥០០កន្លែងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២៣ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន១៣ ក្នុងនោះ មានក្រុមហ៊ុន “CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” មានគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

គួរបញ្ជាក់ដែរថា ខេត្តកំពង់ស្ពឺ ក្រៅពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ហើយនោះ កាលពីពេលថ្មីនេះ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអះអាងថា សរុបជារួម រោងចក្រ សហគ្រាស ដែលនឹងត្រូវទៅបង្កើតនៅខេត្តកំពង់ស្ពឺ មានចំនួន ២៥កន្លែង ហើយជាជំហានដំបូងនេះ មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង ដែលនឹងត្រូវមានវត្តនៅខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣ នេះ លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែងថែមទៀត៕

អត្ថបទ៖ ពិសី