រយៈពេល៨ខែ កម្ពុជារកចំណូលបានជាង២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ ដល់ភ្ញៀវបរទេស

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណជាង២៣លានដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់អង្គរ ដល់ភ្ញៀវទេសចរបរទេស កើនឡើងជាង៤០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមគ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនាតំបន់អង្គរមានចំនួន ៤៩៨,៥១៣នាក់ ដែលអាចរកចំណូលបាន ២៣,០៩១,៩៣១លានដុល្លារអាមេរ៉ិក។

ដោយឡែកក្នុងខែសីហា គ្រឹះស្ថានអង្គររកចំណូលបាន ២៧៧៤,៥៨៦លានដុល្លារ និងមានភ្ញៀវបរទេសទិញបណ្ណទស្សនាប្រមាណ៥៩,១៤៨នាក់។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវទេសចរទិញបណ្ណចូលទស្សនាតំបន់អង្គរនេះដែរ បើតាមលោក វង្ស សាវុធ មគ្គុទេសក៍ទេសចរណ៍ផ្នែកភាសាបារាំងខេត្តសៀមរាប បានឱ្យដឹងថា បើនិយាយពីភ្ញៀវទេសចរក្នុងស្រុកសម្រាប់ខេត្តសៀមរាបហាក់បីដូចជាមានការថយចុះ ដោយសារមានកន្លែងកម្សាន្តផ្សេងៗច្រើន ភាគច្រើនភ្ញៀវក្នុងស្រុកទៅទស្សនាតំបន់ដែលថ្មីៗ។សម្រាប់ភ្ញៀវបរទេស បើប្រៀបធៀបរវាងខែ៨ ឆ្នាំ២០២២ និងខែ៨ នៃឆ្នាំ២០២៣នេះ ក៏មិនសូវមានការកើនឡើងច្រើនប៉ុន្មាននោះទេសម្រាប់ខេត្តសៀមរាប បើមានការកើនឡើងភាគច្រើនជាភ្ញៀវទេសចរអឺរ៉ុប ដែលមានអេស្បាញ និងបារាំងជាដើម ដែលមកទស្សនានៅតំបន់អង្គរ៕