សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា Federation of Associations for SMEs of Cambodia បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី«អក្ខរកម្មហិរញ្ញវត្ថុ» ដល់សហគ្រាសធុនតូច និងមធ្យម » ដែលមានរយៈពេលពីរថ្ងៃគឺ ថ្ងៃទី07-08 ខែកញ្ញា ឆ្នាំ2023 ចាប់ពីម៉ោង 8:00 នាទីព្រឹក ដល់ម៉ោង 4:00 ល្ងាច នៅមន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ។
វគ្គបណ្តុះបណ្តាលនេះក្រោមអធិបតីភាពលោក គឹម លាស់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធី ។
វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ,FASMEC នឹង Agile Development Group បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ម្ចាស់សហគ្រាស ចំនួន25នាក់។ អត្ថបទ៖ ពាណិជ្ជកម្ម








