CEO Khmer
Clubបង្កើតឡើយដោយយុវជនមួយក្រុម
ដែលមានគោលដៅចែករំលែកអាថ៌កំបាំងជោគជ័យពិតរបស់CEOក្នុងប្រទេសកម្ពុជា
ដល់យុវជនខ្មែរជំនាន់ក្រោយ
បានប្រកាសបើកជាផ្លូវការហើយកាលពីថ្ងៃទី៩
ខែ កញ្ញា ឆ្នាំ ២០២០
ក្រោមវត្តមានឧកញ៉ាល្បីជា
ព្រមទាំងប្រធានក្រុមហ៊ុនស្ថាប័នជាច្រើនរូប។

ក្នុងថ្ងៃសម្ពោធនោះ
គេឃើញមានវត្តមានឧកញ៉ាៗព្រមទាំងអ្នកជំនួញល្បីឈ្មោះជាច្រើនរូបមានដូចជា
លោកឧកញ៉ា យូ សាម៉េត លោកឧកញ៉ា
ហ៊ួត ជា លោក ឧកញ៉ា នួន រិទ្ធី
បណ្ឌិត សំ ហេង លោក បណ្ឌិត ឃិត
ឈឿន ព្រមទាំងប្រធានក្រុមហ៊ុនស្ថាប័នជាច្រើនរូបទៀត
ដែលពួកគាត់សុទ្ធតែជាបុគ្គលជោគជ័យលើវិស័យជំនួញ។

គោលដៅនៃ CEO Khmer Clubបង្កើតឡើយដោយយុវជន៩រូបពួកគាត់សុទ្ធតែជាប្រជាប្រធានក្រុមហ៊ុន ដែលមានគោលបំណង ដើម្បីគៀងគរម្ចាស់អាជីវកម្ម ប្រធានក្រុមហ៊ុន និង ប្រធានក្រុមប្រឹក្សាអភិបាល អ្នកដែលមានបទពិសោធន៍រួម ជាពិសេសជួយដល់សង្គមកម្ពុជាផ្នែកធុរះកិច្ច។
ដើម្បីចែករំលែក និង ផ្តល់ជូននូវចំណេះជំនាញ បទពិសោធន៍ល្អៗ ដែលគួរឲ្យទុកចិត្តបំផុតសម្រាប់សមាជិក និង អតិថិជនរបស់យើង។
ដើម្បីបង្កើនប្រសិទ្ធិផល និងប្រសិទ្ធិភាពនៃការគ្រប់គ្រងអាជីវកម្មសមាជិក និងអតិថិជនរបស់យើង។

ការទទួលពាក្យចូលរៀនចាប់ពីពេលនេះតទៅ នៅការិយាល័យកណ្ដាលរបស់ CEO KHMER CLUB មានទីតាំងនៅជាន់ទី៣ផ្សារKC Marke ដែលយើងអាចធ្វើដំណើរ តាមផ្លូវ ខាងជើងវត្តតាំងក្រសាំង ផ្លូវរថភ្លើងទៅប្រលានយន្តហោះ ទល់មុខគម្រោងបុរីអ័រគីដេពោធិ៍ចិនតុង៕
















