ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា FASMEC និងលោក Stefan Hanselmann ប្រធានគម្រោង ICONE បានដឹកនាំគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ៧ ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្នែកធុរកិច្ច និងបច្ចេកទេសលើការអភិវឌ្ឍចង្កោមឧស្សាហកម្ម ប្រទេសកូរ៉េ ។

គណៈប្រតិភូដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ មកពីក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរយៈទស្សនៈកិច្ចសិក្សានេះ ឧកញ៉ាប្រធាន FASMEC បានឲ្យដឹងថា ប្រតិភូបានសិក្សាស្វែងយល់បន្ថែមពីរបៀប និងយន្តការផ្សេងៗក្នុងការបង្កើតបណ្តាញឧស្សាហកម្មកែច្នៃចំណីអាហារ និងឥទ្ធិពលវិជ្ជមានដែលទទួលបានពីការដំណើរការនៃបណ្តុំឧស្សាហកម្មនេះ ជាពិសេសគឺម៉ូឌែលដែលបានធ្វើបានជោគជ័យនៅកូរ៉េ ដែលអាចយកមកប្រើប្រាស់បានសម្រាប់ប្រទេសកម្ពុជា៕










