នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៥៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀល ក្នុង១លីត្រ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


គួររំលឹកថា តម្លៃប្រេងឥន្ធនៈ កាលថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣ សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូត ៤,៨៥០រៀល ក្នុង១លីត្រ។ ដូច្នេះមានន័យថា សម្រាប់ថ្ងៃទី០១-១០ ខែតុលា ឆ្នាំ២០២៣នេះ តម្លៃម៉ាស៊ូតនៅដដែល ប៉ុន្តែតម្លៃប្រេងសាំងធម្មតា បានចុះថ្លៃចំនួន ២០០រៀល ក្នុង១លីត្រ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងត្រូវការធ្វើដំណើរយ៉ាងមមាញឹក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕