ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មីដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច ចំណែកផ្លូវបេតុងថ្មីស្រឡាងជាផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតងពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់នឹងឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្ត ព្រៃវែង ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព





ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK