កម្ពុជានាំចេញផលិតផលកសិកម្មជិត៦លានតោន ក្នុងរយៈពេល៩ខែឆ្នាំ២០២០

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជិត៦លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផលកសិកម្មដែលត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖

១៖ អង្ករសម្រេចបាន ៤៨៨ ៧៧៥ តោន មានកំណើន ២២.៦៣% ធៀបទៅនឹងរយៈពេល៩ខែដើម ឆ្នាំ២០១៩ (៣៩៨ ៥៨៦ តោន) បាននាំចេញទៅកាន់ ៦០ ប្រទេស។

២៖ ស្រូវសម្រេចបាន ១ ៣៩២ ៣០៦ តោន, ថយចុះប្រមាណជា១៧% ធៀបប្រៀបទៅឆ្នាំ២០១៩, នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។

៣៖ គ្រប់ស្វាយចន្ទី សម្រេចបាន ២០៤ ២០៨ តោន មានកំណើន ២០.៥%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។

៤៖ គ្រាប់ពោត សម្រេចបាន ១៩៣ ៩៥០ តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។

៥៖ ចេកស្រស់ សម្រេចបាន ២៣៥ ១៧១.៦៣ តោន មានកំណើន ២២៥.៦៩%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។

៦៖ ក្រូចថ្លុង សម្រេចបាន ១៥ ១៥០ តោន ទៅកាន់ប្រទេសថៃ។

៧៖ ដំណាប់ស្វាយ សម្រេចបាន ៤ ៩៩៨.៦៤ តោន បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។

៨៖ ដំឡូងមីស្រស់ សម្រេចបាន ១ ៧៨០ ៤៩៦ តោន បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ។

៩៖ ចំណិតដំឡូងមីក្រៀម សម្រេចបាន ១ ២០២ ៦៤៤.៨១តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)

១០៖ ម្សៅដំឡូងមី សម្រេចបាន ១២ ០០២ តោន បានថយចុះ ៥៦.៧២%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា, ចិន, ប៊ែលហ្សិក, ហូឡង់, ប៉ាគីស្ថាន, ឆេក, ក្រូអាត និងអ៊ីតាលី។

១១៖ ស្វាយស្រស់ សម្រេចបាន ៦២ ៩២០.៥៦ តោន មានកំណើន ១៥៨.៨៣%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង។

១២៖ ម្រេច សម្រេចបាន ៤ ១២១.៩៥ តោន មានកំណើន ១២៣.៧៦% បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។

១៣៖ ម្ទេសស្រស់ ៥៥ ១៥៤.៦០ តោន និងម្ទេសក្រៀម ១ ៥០០ តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ២០១៩, បាននាំចេញទៅកាន់ប្រទេសថៃ។
១៤៖ បន្លែ សម្រេចបាន ៨៧.៥៧ តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់។ ទន្ទឹមនឹងនេះកម្ពុជា ក៏មានផលិតផលកសិកម្មជាច្រើនមុខទៀត ដែលបាននាំចេញ។

សូមជម្រាបថា គិតមកទល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហិកតា ក្នុងនោះមានស្រូវស្រាលចំនួន ៨២៨ ៧៣៣ ហិកតា ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហិកតា, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហិកតា, ស្រូវចម្ការចំនួន ២០ ៦៦៨ ហិកតា និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហិកតា។

សម្រាប់ការប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហិកតា ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្នផលគិតជាមធ្យមទទួលបាន ៣.៨១តោន/ហិកតា៕


ប្រភាព៖http://freshnewsasia