មិនដល់ ២ខែផង! ៧ករណីក្រសួងសុខាភិបាល សម្រេចបិទចោលមន្ទីរសម្រាកព្យាបាល និងហាមលក់ផលិតផលបំប៉នសុខភាព

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមអាណត្តិទី៧នេះ ពោលគឺមិនដល់២ខែផង ក្រសួងសុខាភិបាលសម្រេចបិទ និងដកហូតការបន្តសុពលភាពរបស់អាជីវកម្មក្នុងវិស័យសុខាភិបាលជាបន្តបន្ទាប់ប្រមាណ ៧ករណី ក្រោយមន្ទីរពេទ្យ និងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថទាំងនោះពុំបានគោរព និងអនុវត្តតាមខ្លឹមសារដែលចុះបញ្ជីនៅក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចស្តីពីការបិទ និងដកហូតរបស់ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី២២ ខែសីហាមកត្រឹមពាក់កណ្តាលខែតុលានេះ គឺមានប្រមាណ ៧មន្ទីរពេទ្យ និងគ្រឹះស្ថានឱសថ ក្នុងនោះរួមមាន៖

១. ហាមឃាតការចែកចាយ ឬលក់ឱសថឈ្មោះ ALPHACIN- Chooy គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។ ទី២ បិទ និងដកហូតការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក បន្ទាប់ពីគ្រឹះស្ថាននេះចែកចាយ និងលក់ផលិតផលបំប៉នសុខភាព ធ្វើឲ្យប៉ះពាល់សុខភាព។ ៣. បិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន។ ៤. មន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង។ ៥. បិទមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់។ទី៦. បិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី និងទី៧. បិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ។

បន្ថែមពីលើនេះ ក្រសួងសុខាភិបាលក៏បានសម្រេចបញ្ឈប់ទីតាំងលក់ឱសថបុរាណនិងព្យាបាលជំងឺមិនប្រក្រតីមួយចំនួនទៀត ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

សូមបញ្ជាក់ជូនផងដែរថា ការសម្រេចបិទមន្ទីរសម្រាកព្យាបាល មន្ទីរពហុព្យាបាល ផលិតផលបំប៉នសុខភាពនាពេលកន្លងទៅ ធ្វើឡើងក្រោយពីពិនិត្យរកឃើញផលិតផលបំប៉នសុខភាពទាំងនោះមានសារធាតុម្យ៉ាងដែលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ រីឯមន្ទីពេទ្យសម្រាកនិងពហុព្យាបាល បានធ្វើខុសច្បាប់លើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស និងធ្វើខុសកិច្ចសន្យាជាមួយក្រសួងសុខាភិបាលជាដើម៕

អត្ថបទ៖ សុកធា