បង្កងចិញ្ចឹមបែបធម្មជាតិកំពុងក្លាយជាមុខម្ហូបពេញនិយមមួយសម្រាប់គ្រួសារនិងមិត្តភក្រ្ត័ក្នុងរដូវបុណ្យទាន

សង្គម​ និង​សេដ្ឋកិច្ច

នៅពេលកន្លងមកគេមិនសូវបានឃើញប្រជាពលរដ្ឋចាប់អារម្មណ៍ច្រើនការទិញបង្កងមកធ្វើជាមុខប្ហូបសម្រាប់ជួបជុំនៅតាមគ្រួសារឬជួបជុំមិត្តភក្ត្រ័នោះ តែមកដល់បច្ចុប្បន្ននៅពេលកសិករ ចាប់ផ្តើមមានកកើនឡើងនៅតាមតំបន់ គេសង្កេតឃើញផងដែរ បង្កងចិញ្ចឹមបែបធម្មជាតិមួយនេះ កំពុងក្លាយជាមុខម្ហូបពេញនិយមមួយសម្រាប់ក្រុមគ្រួសារនិងមិត្តភក្រ័្តនៅតាមរដូវបុណ្យទានក៏ដូចជាថ្ងៃចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សាប់ សារុន កសិករចិញ្ចឹមបង្កងទឹកសាបនៅឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ បានឱ្យដឹងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ ចាប់ពីថ្ងៃបិណ្ឌទីមួយការលលក់បង្កងរបស់លោកចាប់ផ្តើមមានការកើន បើប្រៀបធៀបទៅនិងថ្ងៃធម្មតា។ ជាក់ស្តែងចាប់ពីបិណ្ឌទី៣តទៅថ្លៃខ្លះ លោកអាចលក់បង្កងរបស់ខ្លួនបានដល់២០គីឡូ។ ពិសេសជាងនេះទៅទៀតនៅថ្ងៃបិណ្ឌទី១៤និង១៥ អាចលក់បានរហូតដល់៦០គីឡូក្នុងមួយថ្ងៃ។

លោក សាប់ សារុន បញ្ជាក់ថា «នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នំា២០២៣នេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់មកទិញផ្ទាល់នៅនិងកន្លែងចិញ្ចឹមមានច្រើនប្រហាក់ប្រហែលទៅនិងអ្នកកំម្ម៉ង់ទិញតាមទូរស័ព្ទ។ សម្រាប់បង្កងលេខ២លក់ក្នុងតម្លៃ៨ម៉ឺនរៀល និងលេខ៣ថ្លៃ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម»។

បើតាមកសិករចិញ្ចឹមបង្កង ខាងលើនៅក្នុងមួយរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ លោកលក់បានប្រហែល៥០០គីឡូក្រាម ហើយន្ទឹមនិងការលក់បង្កងនៅក្នុងរដូវភ្ជុំបិណ្ឌកើនឡើង បច្ចុប្បន្ននៅមានបង្កងបែបធម្មជាតិនៅក្នុងស្រែបង្កងប្រហែល២ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈដែលថ្មីៗលោកសាប់សារុនក៏បាននិងដាក់កូនចិញ្ចឹមសម្រាប់ផ្គត់ផ្គង់សាច់ និងចែកចាយកូនបង្កងទៅដល់ប្រជាកសិករនៅក្នុងតំបន់រហូតដល់២០ម៉ឺនកូននៅក្នុងទីតំាងរបស់ខ្លួន។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាមន្ទីរកសិកម្ម រដ្ឋបាលជលផលខេត្តតាកែវ ចង់ឃើញដីសណ្តទន្លេមេគង្គកម្ពុជា ពិសេសក្នុងខេត្តតាកែវ កណ្តាល ព្រៃវែង មានការពង្រីការចិញ្ចឹមបានកាន់តែច្រើន ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ឬអាចឈានដល់ការនាំចេញទៅថ្ងៃអនាគត។

លោកបញ្ជាក់ថា «ថ្មីៗនេះយើងបានអញ្ចើញអ្នកជំនាញការក៏ដូចជាសាស្ត្រាចិនចុះមកមើលទីតំាងចិញ្ចឹមបង្កងរបស់យើង និងបានភ្លក្សម្ហូបធ្វើពីបង្កងទឹកសាបហើយ គាត់ទទួលស្គាល់រសជាតិ និងមានការចាប់អារម្មណ៍ ហើយទីតំាងសមស្របអាចជំរុញការចិញ្ចឹមបង្កងទឹកសាប ។ជាទិសដៅរដ្ឋាបាលជលផលក៏បានស្នើសុំទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅការពង្រីកការចិញ្ចឹមបង្កងនៅតាមខេត្តគោលដៅ មានខេត្តតាកែវ កណ្តាលនិងខេត្តព្រៃវែង»៕ អត្ថបទ៖ សារេត