រយៈពេល៩ខែ ឆ្នាំ២០២៣ CDC  បានអនុម័តគម្រោងវិនិយោគក្នុងទំហំទុនជិត ៤ប៊ីលានដុល្លារអាម៉េរិក

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមរយៈពេល ៩ខែ ពោលពីខែមករា-ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមសភាពាណិជ្ជកម្មចិន កាលថ្ងៃទី២៤ ខែតុលាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី បានវាយតម្លៃថា៖ «ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងនៃការវិនិយោគក្នុងវិស័យកម្មន្តសាល ជាក់ស្តែងលោកថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ក្នុង នោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%»។

ទន្ទឹមនឹងនេះលោកក៏បានគូសបញ្ជាក់ផងដែរ ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរដែលយើងកំពុងចង់បានខ្លាំងបំផុតនោះគឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការ វិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬ ការនាំចេញ។

សូមជម្រាបជូនថា តាមរយៈគម្រោងវិនិយោគនានាដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យវិនិយោគនោះភាគច្រើនក្នុងវិស័យវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិច និងសម្ភារៈតុបតែងផ្សេង ហើយក៏មានក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងសំណង់ អចលនទ្រព្យផងដែរ៕ អត្ថបទ៖ រង្សី