ចរន្តភ្ញៀវទេសចរបរទេសចាប់ផ្តើមហូរចូលសន្សឹមៗមកទស្សនានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្ញៀវទេសចរបរទេសគេសង្កេតឃើញចាប់មានចរន្តហូរចូលមកទស្សនានៅកម្ពុជាជាសន្សឹមៗហើយក្នុងខែតុលានេះ និងបន្តចូលហូតដល់ខែមករាឬកុម្ភៈនៅឆ្នំា២០២៤នេះ ។ជាក់ស្តែចាប់ពីថ្ងៃទី២០-២៣ខែតុលាឆ្នំា២០២៣កន្លងមកថ្មីៗនេះ ចំនួនភ្ញៀវទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកែរ មានដល់រាប់ពាន់នាក់ក្នុងមួយថ្ងៃៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថា កាលថ្ងៃទី២០ខែតុលាកន្លងមកនេះភ្ញៀវទេសចរបរទេសបានទិញប័ណ្ណចូលទស្សនាអង្គ ១ថ្ងៃមាន១ ៣២៩នាក់, បណ្ណ៣ថ្ងៃមាន៦៥៨នាក់ និងបណ្ណ៧ថ្ងៃមាន២៨នាក់ គិតជាសាច់ប្រាក់មានជិត៩២ម៉ឺនដុល្លារអាមេរិក។ចំណែចំនួនភ្ញៀវទិញបណ្ណទស្សនាប្រាសាទកោះកែរ មាន២៦នាក់ គិតជាសាច់ប្រាក់៣៩០ដុល្លារអាមេរិក។

ចំនួនភ្ញៀវទិញបណ្ណទស្សនារមណីយដ្ឋានអង្គរនៅថ្ងៃទី២១ខែតុលា សម្រាប់បណ្ណ១ថ្ងៃមាន១ ១៩២នាក់, បណ្ណ៣ថ្ងៃមាន៨៨០នាក់ និងបណ្ណ៧ថ្ងៃមាន២១នាក់ គិតជាប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក។ចំណែកចំនួនភ្ញៀវទិញបណ្ណទស្សនាប្រាសាទកោះកែរមានចំនួន៥៩នាក់គិតជាប្រាក់៨៨៥ដុល្លារអាមរិក។

ចំនួនភ្ញៀវទិញបណ្ណថ្ងៃទី២២ខែតុលា មានភ្ញៀវទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ បណ្ណ១ថ្ងៃមាន១ ៤៤៥នាក់, បណ្ណ៣ថ្ងៃមាន៧៦១នាក់ និងបណ្ណ៧ថ្ងៃមាន៤២នាក់ គិតបាក់មានជាង១០,៣ម៉ឺនដុល្លារអាមេរិក។ចំនួនភ្ញៀវទិញបណ្ណទស្សនាប្រាសាទកោះកែរមាន៤៣នាក់គិតជាប្រាក់មាន៦៤៥ដុល្លារអាមេរិក។ ចំនួនភ្ញៀវទិញបណ្ណទស្សនារមណីយដ្ឋានអង្គរថ្ងៃទី២៣ ខែតុលា បណ្ណ១ថ្ងៃមាន១ ៣០១នាក់, បណ្ណ៣ថ្ងៃមាន៨៨៦នាក់ និងបណ្ណ៧ថ្ងៃមាន៣៩នាក់ គិតជាប្រាក់១០,៥ម៉ឺនដុល្លារអាមេរិក។ចំនួនភ្ញៀវទិញបណ្ណទស្សនាប្រាសាទកោះកែរ៧១នាក់ គិតជាសាច់ប្រាក់១ ០៦៥ដុល្លារអាមេរិក។

ទាក់ទងនិងបរិមាណភ្ញៀវបរទេសចាប់ផ្តើមចូលមកទស្សនាប្រទេសកម្ពុជា នេះ បើតាមអ្នកជំនាញមើលឃើញថា ចាប់ពីខែតុលារហូតដល់ខែកុម្ភៈឆ្នំា០២៤ខាងមុខនេះ ជារដូវកាលគេចាត់ទុកជារដូវកាលសំបូរភ្ញៀវបរទេស។
លោក ធឿន វុឌ្ឍី មគ្គុទេសក៍ ទេសចរណ៍ប្រចំានៅខេត្តសៀមរាបបានចាត់ទុកចំនួនភ្ញៀវទេសចរនៅពេលសព្វថ្ងៃនេះចំនួនមិនច្រើនដូចកាលមុនក្តី  តែវាជាក្តីសង្ឃឹមសម្រាប់អ្នកដែលជាអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍នេះ។
លោកបន្តថា «ទិន្នន័យភ្ញៀវទេសចរបរទេស ដែលកត់ត្រាដោយគ្រឹះស្ថានអង្គរ យើងមានការជឿជាក់ភាគច្រើន ដោយសារតែកន្លែងកត់ត្រាទិញសំបុត្ររបស់ភ្ញៀវ ហើយចំនួនភ្ញៀវមានតិចឬច្រើនផ្អែកទៅតាមភ្ញៀវបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនិងប្រាសាទកោះកែរ»។ បើតាមលោក ធឿន វុឌ្ឍី នៅខែក្រោយលោកក៏ទទួលបានភ្ញៀវបរទេសប្រមាណ៣០នាក់មកទស្សនានៅកម្ពុជាផងដែរ។

យោងតាម ស្ថិតិទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គររបស់គ្រឹះស្ថានអង្គរបង្ហាញថា ពីខែមករាដល់កញ្ញាឆ្នំា២០២៣សរុប មានជាង៥៣ម៉ឺននាក់ ហើយភ្ញៀវទេសចរបរទេសទំាងនោះមានមកពី Unite States, United Kingdom, France, China, South Korea, Australia, Germany, Japan, Vietnam, India, Thailand, Spain, Russia, Italy, Canad និងប្រទេសផ្សេងទៀត៕ សារេត