ការនាំចេញស្រូវ-អង្ករក្នុងរយៈពេល១០ខែផ្តល់ប្រាក់ចំណូលជាង ១ ១០០លានដុល្លារ ដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ការនាំចេញកសិផលទៅក្រៅប្រទេសនៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣   ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៦លាន២៧ម៉ឺនតោន ក្នុងនោះអង្ករមានជិត៥៣ម៉ឺនតោន ស្រូវមានចំនួន ១លាន៩៩ម៉ឺនតោន និងកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ៣លាន៧៤ម៉ឺនតោន ទៅកាន់ទិសដៅ៧៤ប្រទេស។នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ បើគិតត្រឹមតែ ទៅលើការនាំចេញអង្ករគឺមានជាង ២លាន៥២ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង៥២ម៉ឺនតោន ស្រូវមានចំនួនជិត២លានតោនបើគិតជាប្រាក់មានជាង ១ ១៦៦លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ការនាំចេញអង្ករដែលមានជិត៥៣ម៉ឺនតោន កើនឡើងជាង៤% ហើយស្រូវមានជិត២លានតោន កើនឡើងជាង២១% បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២។

ទន្ទឹមនិងការនាំចេញស្រូវ អង្ករបន្តរក្សាបានកំណើន ប៉ុន្តែការនាំចេញកសិផលសរុប នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣មានថយចុះប្រមាណ៨% បើប្រៀបធៀបនិងឆ្នំា២០២២។ការនាំចេញសរុបនេះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គឺដោយសារ៖១) -បញ្ហាជម្លោះក្នុងតំបន់ វិបត្តិសង្គ្រាម វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសប្រទេសដែលនាំចូលទំនិញ បង្ហាញពីសញ្ញានៃការថយចុះសកម្មភាពសេដ្ឋកិច្ច បណ្តាលឱ្យមានផលប៉ះពាល់ដល់បណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជាប្រទេសកម្ពុជាជាដើម។២)-សកម្មភាពការដោះដូរពាណិជ្ជកម្មតាមច្រករបៀង បណ្តាលឱ្យការនាំចេញទំនិញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យនៅមានបរិមាណច្រើន ជាហេតុបង្កដល់ការកត់ត្រាទិន្នន័យនាំចេញមិនបានគ្រប់ជ្រុងជ្រោយ។ ៣)- ថ្វីត្បិតតែបញ្ហាប្រែប្រួលអាកាសធាតុ និងការរឹតត្បិត លើការនាំចេញស្បៀងអាហាររបស់បណ្តាប្រទេសមួយចំនួននៅតែបន្តក៏ពិតមែន ប៉ុន្តែតម្លៃទីផ្សារអង្ករនៅលើពិភពលោក ហាក់មានកំណើនតិចតួចបំផុត ។ដោយឡែក ការនំាចេញស្រូវពីកម្ពុជា ដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមនៅតែមានចំនួនច្រើនដដែល និង៤)-ចំពោះទីផ្សារងង្ករនាំចេញទៅប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដកម្ពុជាបានចុះកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រុមហ៊ុនប៊ូលុកនៃប្រទេសឥណ្ឌនេស៊ី ហើយបានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យស្រាប់ ការនាំចេញអង្ករទៅប្រទេសឥណ្ឌូនេស៊ីចំនួន០២លើក ក្នុងបរិមាណ៦ ៥០០តោន៕ សារេត