តម្លៃប្រេងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវលក់នៅក្នុងតម្លៃ ៤ ២៥០រៀល នៅក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត តម្លៃ៤ ២៥០រៀល ក្នុងមួយលីត្រដូចគ្នា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ វិច្ឆិកានេះថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់សាំងធម្មតា នឹងត្រូវលក់ ៤ ២៥០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ២៥០ រៀលក្នុងមួយលីត្រដូចគ្នា។ តម្លៃនេះបើប្រៀបធៀបកាលថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឃើញថា តម្លៃប្រេងសាំងបានចុះថ្លៃ ១០០ រៀល ក្នុងមួយលីត្រ ស្របពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅស្រុក ឬមកភ្នំពេញ ដើរកម្សាន្តក្នុងឱកាសនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងខាងលើនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕