នៅចុងឆ្នាំ២០២៣នេះ ពិធីអាពាហ៍ពិពាហ៍ក្រុមគ្រួសារជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា បានចាប់ផ្តើមរៀបចំឡើងជាច្រើនរោងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅថ្ងៃទឹ២៩ ខែវិច្ឆិកានេះ កូនប្រុសស្រីថ្នាក់ដឹកនាំមួយគូរបានរៀបចំឡើងយ៉ាងអធិកអធមទៅប្រពៃណីទម្លាប់ខ្មែរ គឺកូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកូនប្រុសលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះកូនប្រុសនាម អ៊ាង និតិភព ដេនីស កូនស្រីនាម ឃួង ស៉ីណាម៉ាលីន ដែលមានការអញ្ជើញចូលរួមពីលោកមេបាចាស់ទុំទាំងសងខាង។ ក្នុងនោះក៏មានវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ថ្នាកដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា អ្នកឧកញ់ា ឧកញ៉ា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
សូមជម្រាបជូនថា កញ្ញា ឃួង ស៊ីណាម៉ាលីន ទើបទទួលបានមេដាយមាស ប្រាក់ និងពាន់រង្វាន់ពីកម្មវិធីលំដាប់ពិភពលោក (World Scholar’s Cup) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ចំណែកកូនប្រុស លោក អ៊ាង និតិភពដេនីស ទើបទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសិក្សាអន្តរជាតិ និងការទូត (Masters of International Studies and Diplomacy) នៅសាកលវិទ្យាល័យ SOAS University of London នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ាង និតិភពដេនីស បានចូលរោងសិរីមង្គលពិធីចូលចែចូវជាមួយអនាគតភរិយារបស់ខ្លួន កញ្ញា ឃួន ស៊ីណាម៉ាលីន កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២៕
សូមទស្សនភាពខាងក្រោម៖




















