បន្ទាប់ពីបានឃើញពីទុក្ខលំបាក ប្រជាជនជនរងគ្រោះដោយទឹកជំនន់ ថៅកែពេជ្រ ទ្រី ដាណា បានប្រកាសលើផេកផ្ទាល់ខ្លួនថា អ្នកនាងនិងត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខ។

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា និងស្វាមី បានយកអំណោយផ្ទាល់ខ្លួន ទៅប្រគល់ជូន ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់ សរុបជាទឹកប្រាក់រហូតដល់ទៅ ជាងមួយម៉ឺនដុល្លារ សហរដ្ឋអាមេរិក។ ក្នុងនោះមានអង្ករចំនួន១០តោន ត្រីខកំប៉ុងចំនួន៥០កេសធំទឹកស៊ីអ៊ីវចំនួន៥០០យួរមីចំនួន៦០កេសធំ។

ជាមួយគ្នានោះដែរ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ក៏បាននាំឲ្យយកអំណោយជូន ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដូចគ្នា មានថវិកាចំនួន៦លានរៀលអង្ករចំនួន២០តោនមីចំនួន១៥០កេសធំត្រីខកំប៉ុងចំនួន៥០កេសធំ។

ជាមួយ នឹងការទទួល នូវអំណោយ ឯកឧត្ដម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏បានសូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕






