ព្រះករុណា ព្រះបាទសម្តេច ព្រះមរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ចាមរណៈជូនព្រឹទ្ធមហាឧបាសិកា មុន សៀម សីលចរណវិសុទ្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹទ្ធមហាឧបាសិកា មុន សៀម បានទទួលមរណៈភាព កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។
សូមជម្រាបជូនថា ព្រឹទ្ធមហាឧបាសិកា មុន សៀម ត្រូវជាម្តាយបង្កើតរបស់នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត ណុប រតនា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ៕



