កាន់តួនាទីរងខណ្ឌជាច្រើន លោក សេង គន្ធ ទម្រាំរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី សម្រេចតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ ដែលទើបប្រកាសផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលតែងតាំងជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ កំពុងកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ លោកធ្លាប់ទទួលតួនាទីជាអភិបាលរងខណ្ឌជាច្រើនដូចជា៖ អភិបាលរងខណ្ឌពោធិ៍សែនជ័យ, អភិបាលរងខណ្ឌកំបូល, និងអភិបាលរងខណ្ឌមានជ័យ។

លោក សេង គន្ធ ធ្លាប់ជាប្រធានក្រុមការងារចុះជួយយុវជន ស្រុកស៊ីធរកណ្តាល ព្រៃវែង និងធ្លាប់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ។

សូមជម្រាបជូនថា រដ្ឋបាលខណ្ឌមានជ័យ មានសង្កាត់ចំនួន ៧​ គឺ សង្កាត់ ចាក់អង្រែលើ, សង្កាត់ចាក់សង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១,​សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១, សង្កាត់បឹងទំពុនទី២ និងសង្កាត់បឹងទំពុនទី៣៕