រយៈពេល១១ខែ ​ពន្ធដារប្រមូលចំណូលបានប្រមាណ ៣ ៣៤៧លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល១១ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានប្រមាណ ១៣ ៥៥៦,០៦ប៊ីលានរៀល ឬប្រមាណ ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង៩៣,៧១ភាគរយ នៃផែនការ។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានប្រមាណ ១ ១៣៤,៥៨ប៊ីលានរៀល ស្មើនឹង ៧,៨៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

លោកបន្តថា បើសរុបរយៈពេល១១ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១៣ ៥៥៦,០៦ប៊ីានរៀល ឬប្រមាណជា ៣ ៣៤៧,១៨លានដុល្លារ ស្មើនឹង៩៣,៧១ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរយៈកិច្ចប្រជុំខាងលើ អគ្គនាយកដ្ឋានពន្ធដារ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ឱ្យពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារផងដែរ៕