ភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដែលជាភោជនីយដ្ឋានចិនលំដាប់ផ្កាយ និងទំនើបប្រណិត ចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវ ប្រទេសចិន បានសម្រិតសម្រាំងនាំយកឈុតអាហារ ចូលឆ្នាំចិនយ៉ាងពិសេស ជូនអតិថិជន និងមុខម្ហូបប្រណិតៗជាច្រើនមុខ ដើម្បីត្រៀមទទួលអតិថិជនក្នុងឱកាសចូលឆ្នាំចិននេះ។

ឈុតអាហារពិសេសៗចំនួនពីរឈុត ត្រូវបានភោជនីយដ្ឋានចិន ដឹ ព្រេមៀ នាំមកទទួលអតិថិជន រួមមានឈុតអាហារនាំទ្រព្យចូលឆ្នាំចិន ដែលមានតម្លៃ៨៨៨ដុល្លារ សម្រាប់សមាជិក១០នាក់ ដែលមានមុខម្ហូបពិសេសៗចំនួន ៩មុខ ។ ចំណែកឈុតទី២ គឺឈុតអាហារនាំសំណាងចូលឆ្នាំចិន តម្លៃ ៤៩៩ដុល្លារ សម្រាប់សមាជិក១០នាក់ ដែលមានមុខម្ហូបប្រណិតៗចំនួន ៩មុខ ។


ឈុតអាហារនាំទ្រព្យ នាំសំណាងចូលឆ្នាំចិននេះ ជាម្ហូបដែលចម្អិនផ្ទាល់ដៃដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវ ប្រទេសចិន។ ក្រៅពីរសជាតិ និងគុណភាពម្ហូបអាហារ ដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ភោជនីដ្ឋាននេះមានទីតាំងស័ក្ដិសមបំផុត សម្រាប់ការជួបជុំទទួលទានទាហារលក្ខណៈគ្រួសារ មិត្តភក្ដិ ឬប្រជុំពិភាក្សាធុរកិច្ច ដោយមានបន្ទប់ទទួលទានអាហារ មានលក្ខណៈឯកជន ធំទូលាយ បំពាក់ដោយគ្រឿងបិក្ខាទំនើប ភ្ជាប់ដោយប្រព័ន្ធអិនធឺណិតល្បឿនលឿន និង LED សម្រាប់បទបង្ហាញ ឬការប្រជុំអនឡាញថែមទៀតផង។
ភោជនីយដ្ឋាន ក៏មានទីតាំងចំណតរថយន្តរហូតដល់ ២៥០ចំណត ងាយស្រួលសម្រាប់ការទទួល រៀបចំកម្មវិធីតូចធំរបស់អតិថិជនបានគ្រប់តម្រូវការ។ សូមទំនាក់ទំនងកក់តុ តាមរយៈលេខទូរស័ព្ទ៖ 092 666 877/015 666 877/097 5666 877 ទីតាំងទល់មុខផ្សារទំនើប អុីអន2 ៕



