ភ្នំពេញ៖ គំរោងវាយកំទេចចោលសណ្ឋាគារកាំបូឌីយ៉ាណា ដែលកម្មសិទ្ឋរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីសាងសង់អាគារខ្ពស់កម្ពស់ជាង ៦០០ម៉ែត្រ ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។
បុគ្គលិកជាន់ខ្ពស់សណ្ឋាគារនេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានលឺព៌តមាននេះពីសារព៌តមាននានា ប៉ុន្តែលោកមិនដែលបានទទួលការជូនដំណឹង ពីថ្នាក់ដឹកនាំសណ្ឋាគារនេះថា អាគារនេះនឹងត្រូវវាយចោលឡើយ។
លោកបន្តថា “វាជារឿងគួរឲ្យសោកស្តាយ ប្រសិនជាសណ្ឋាគារបុរាណនេះត្រូវវាយចោល តែលោកមិនទោមនស្សអ្វីនោះទេ វាអាស្រ័យលើក្រុមហ៊ុនជាអ្នកសម្រេចប៉ុណ្ណោះ”។
លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group មិនដែលបានបង្ហើបពីរឿងនេះដល់សារព៌តមាននោះទេ។
លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មបានបដិសេធមិនអត្ថាធិប្បាយ ដោយលោកតែងតែរុញឲ្យសួរទៅក្រុមហ៊ុនផ្ទាល់ ប៉ុន្តែលោកអះអាងថាកន្លងមកក្រុមហ៊ុនរ៉ូយាល់គ្រុបបានស្នើសុំវាយសណ្ឋាគារនេះចោល ដើម្បីសាងសង់អាគារពាណិជ្ជកម្មកំពស់ ៦០០ម៉ែត្រ ហើយរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍រួចហើយ។
លោកបន្តថា “ការសាងសង់គំរោងនេះពេលណា ខ្ញុំមិនអាចបញ្ជាក់បានទេ សូមសាកសួរទៅក្រុមហ៊ុនវិញ”។
នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ក៏បានប្រកាសពីផែនការការសាងសង់អគារមួយដែលមានកម្ពស់៥៦១ម៉ែត្រ នៅទីតាំងជិតទីតាំងនោះផងដែរ ពោលគឺនៅក្នុងអតីតសួនកម្សាន្ត Dream Land ក្រោមទុនវិនិយោគប្រមាណ៦០០០លានដុល្លារ។
សម្រាប់គម្រោងធំៗទាំង ២នេះ ប្រសិនជាវាលេចរូបរាងឡើងប្រាកដមែននោះ នឹងក្លាយជាអគារដ៏ខ្ពស់ ដែលមានចម្ងាយជិតបំផុតពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលជាទីកម្សាន្តប្រវត្តិសាស្រ្ត និងពេញនិយមនៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទិញយកសណ្ឋាគារកាំបូឌីយ៉ាណាកាលពីឆ្នាំ២០០៥។ សណ្ឋាគារនេះ ជាសណ្ឋាគារទំនើបលំដាប់អន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ ប៉ុន្តែបានបិទទ្វាទៅវិញនៅឆ្នាំបន្ទាប់ នៅពេលលោកលន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ សណ្ឋាគារនេះ បានបើកជាថ្មីនៅឆ្នាំ១៩៩០។
ចំណែកលោកសាស្រ្តាចារ្យទួស
សាភឿនប្រធានក្រុមវិស្វករនៃគំរោង
Thai
Bunrong Twin Tower កំពស់ជាង៥៨០ម៉ែត្រ
ដែលគ្រោងសាងសង់នៅជិតទីតាំងសណ្ឋាគារកាំបូឌីយ៉ាណា
បានមានប្រសាសន៍ថា
លោកមិនចង់ជឿថាក្រុមហ៊ុន
Royal
Group នឹងសាងសង់អាគារខ្ពស់បែបនេះ
នៅកៀកនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកថៃ
ប៊ុនរ៉ុងនោះទេ៕
ប្រភព៖ propertyarea.asia