ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ យាងចាកចេញពីរាជធានីភ្នំពេញ ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ។

ការយាងពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេនៅព្រឹកថ្ងៃចន្ទនេះ ចូលរួមថ្វាយព្រះរាជដំណើរពីថ្នាក់ដឹកនាំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ តែងសព្វព្រះរាជហឫទ័យស្តេច យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនចំនួន២ ដងក្នុងមួយឆ្នាំ គឺនៅដើមឆ្នាំ និងនៅចុងឆ្នាំ ដោយព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យគង់ប្រថាប់រង្វង់ពីមួយខែ ឬពីរ ខែជាដើម។
សូមជម្រាបជូនថា អំឡុងពេលអង្គព្រះមហាក្សត្រយាងពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េងកាំង ព្រះរាជកិច្ចរបស់ព្រះអង្គប្រគល់ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ម្រមុខរដ្ឋស្តីទី៕




