ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុក សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី លោក YB Tan Sri Dato’ (Dr.) Johari bin Abdul ចាត់ទុកសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។ ការលើកឡើងរបស់ប្រធានរដ្ឋសភាម៉ឡេស៊ី គឺនៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនៅទីក្រុងគូឡាឡាំពួ ប្រធានរដ្ឋសភាម៉ាឡេស៊ីបានលើកឡើងអំពីទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកន្លងមកដោយបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានចាត់ទុកសម្តេចធិបតីជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយលោកតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។

នៅក្នុងជំនួបខាងលើនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ ព្រមទាំងបានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧​ កាលពីខែកក្កដា​ ឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលកន្លងមក ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា​ ដែលទេីបកន្លងទៅថ្មីៗនេះ​ ផងដែរ៕