ត្រឹមឆ្នាំ២០២៤ ធុរជន និងវិនិយោគិនវៀតណាមដែលកំពុងប្រតិបត្តិធុរកិច្ចនៅកម្ពុជាមានប្រមាណ៥០ក្រុមហ៊ុន

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដើមឆ្នាំ២០២៤នេះ មានធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា។នេះបើតាមការឱ្យដឹងក្នុងកិច្ចជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ សភាពាណិជ្ជកម្មបានឱ្យដឹងថា មានធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុនហើយដែលកំពុងធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជាបើគិតត្រឹមដើមឆ្នាំ២០២៤នេះ ក្នុងនោះក៏មានសកម្មភាពធុរកិច្ចលើវិស័យកសិកម្មផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ១១ ពាន់លានដុល្លារ និង៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។វៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជាផងដែរ។

បច្ចុប្បន្នមានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុន និងដំណើរការក្រុមហ៊ុនធំៗនៅកម្ពុជារួមមានក្រុមហ៊ុន Metfone, ធនាគារ BIDC, ធនាគារ MB Bank, ធនាគារ Agribank, ធនាគារ Sacombank Cambodia, និងធនាគារ SHBជាដើម លើសពីនេះក៏ការវិនិយោគលើវិស័យកសិកម្មដូចជាក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម(VRG), ក្រុមហ៊ុន Thagrico, ក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), ក្រុមហ៊ុនលក់រាយគ្រឿងអេឡិចត្រូនិក Blutronicsជាដើម៕