ជាប់ជាអភិបាលខណ្ឌជ្រោយចង្វារចំនួនពីរអណត្តិជាប់ៗគ្នា លោក ឃ្លាំង ហួត គឺជាមន្រ្តីម្នាក់ដ៏សកម្ម បើទោះបីជាប់រវល់ជាមួយការងារយ៉ាងណាក្តី ជានិច្ចកាលតែងតែបង្ហាញទស្សនៈជាច្រើនលើបណ្តាញសង្គម ដើម្បីផ្តល់ជាការលើកទឹកចិត្ត និងភាពជាអ្នកដឹកនាំទៅដល់អ្នកគាំទ្រ។
ឧកញ៉ាញូស៍ សូមលើកយក ១៥ចំណុចមកបង្ហាញ ដែលជាសារក្រើនរំលឹកចំពោះពាក្យ ” អ្នកខ្លះស្គាល់” ទុកជាការពិចារណា ដូចខាងក្រោម៖
១- អ្នកខ្លះស្គាល់បាន តែជាមិត្តមិនបាន
២- អ្នកខ្លះនិយាយបាន តែពិភាក្សាមិនបាន
៣- អ្នកខ្លះនិយាយលេងសើចបាន តែនិយាយយកជាការមិនបាន
៤- អ្នកខ្លះដើរលេងបាន តែពឹងពាក់មិនបាន
៥- អ្នកខ្លះអោយរបស់បាន តែអោយចិត្តមិនបាន
៦- អ្នកខ្លះធ្វើកូនចៅបាន តែធ្វើមេមិនបាន
៧- អ្នកខ្លះធ្វើមេបាន តែជាអ្នកដឹកនាំមិនបាន
៨- អ្នកខ្លះជាគូកំដរបាន តែជាគូជីវិតមិនបាន
៩- អ្នកខ្លះជាប្រុសបាន តែជាសុភាពបុរសមិនបាន
១០- អ្នកខ្លះរស់នៅជាមួយបាន តែជាម្ដាយរបស់កូនមិនបាន
១១- អ្នកខ្លះជាប្ដីបាន តែជាឪពុករបស់កូនមិនបាន
១២- អ្នកខ្លះនិយាយបាន តែធ្វើមិនបាន
១៣- អ្នកខ្លះគិតបាន តែធ្វើតាមគិតមិនបាន
១៤- អ្នកខ្លះធ្វើតាមបាន តែគិតខ្លួនឯងមិនបាន
១៥- អ្នកខ្លះធ្វើមិនបាន តែអ្នកខ្លះមិនបានធ្វើ